KHMER-NEWS.org
Update: ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២
កោះសន្តិភាព(2036)
ដើមអម្ពិល(1985)
សប្បាយ(899)
ភ្នំពេញប៉ុស្តិ៍(1285)
វិទ្យុអាស៊ីសេរី(227)
ទូទៅ(2352)
សង្គម(1377)
អន្តរជាតិ(462)
សេដ្ឋកិច្ច(254)
កីឡា(705)
បច្ចេកវិទ្យា(240)
កម្សាន្ត(470)
ចរាចរណ៍(166)
ពី​នេះ​ពី​នោះ(181)
គួរ​យល់​ដឹង(116)
Marseille, Basel និង Man City សុទ្ធ​តែ​ឈ្នះ​ដូច Sabay ព្យាករណ៍​ ១៦ នាទីមុន

ទោះ​បី​បើ​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា មិន​​ចំ​ជាក់លាក់​ដូច​គ្រាប់​ដែល Sabay ព្យាករណ៍ មែន​ពិត ប៉ុន្តែ​ក្រុម​ទាំង​បី ពោល Marseille, Basel និង Manchester City សុទ្ធ​តែ​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន។

សម្រាប់ Man City ដែល​ប្រកួត​ជើង​ទី​២​នៃ​ក្របខ័ណ្ឌ​លំដាប់​ទី​២​របស់​អឺរ៉ុប UEFA Europa League នោះ​យក​ឈ្នះ​យ៉ាង​លើស​លប់​លើ​ក្រុម​ភ្ញៀវ FC Porto នៅ Etihad Stadiumដោយ​គ្រាប់​បាល់​ ៤-០ (Sabay ព្យាករណ៍ ៣-១) ខណៈ​ជើង​ទី​១​នៅ​ទឹក​ដី Porto ក្រុម​មេឃ​ខៀវ​របស់​លោក Roberto Mancini ឈ្នះ ២-១។ គ្រាប់​បាល់​ទាំង​៤​របស់​ក្រុម​ Man City យប់​មិញ​ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​កំពូល​ល្បឿន Sergio Aguero បន្ទាប់​ពី​កែ​បាល់​បាន​ត្រឹម​២០​វិនាទី​ប៉ុណ្ណោះ ខណៈ​៣​គ្រាប់​ផ្សេង​ទៀត​សុទ្ធ​តែ​រក​បាន​ក្នុង​តង់​ទី​២ ពោល Edin Dzeko នៅ​នាទី​៧៦ David Silva សម្រេច​​បាន​នៅ​នាទី​៨៤​តាម​រយៈ​ការ​បញ្ជូន​បាល់​ពី David Pizarro មុន​ពេល​ខ្សែ​បម្រើ​សញ្ជាតិ​ឈីលី​ដែល​លោក Mancini ខ្ចី​ជើង​ពី Roma រូប​នេះ​សម្រេច​គ្រាប់​បាល់​ដោយ​ខ្លួន​ឯង​នៅ​នាទី​៨៦ ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ៤-០។

ចំណែក​ឯ​គូ​ប្រកួត​ក្របខ័ណ្ឌ​លំដាប់​ទី​១ UEFA Champions League វិញ ក្រុម​ជើងឯក​របស់​ស្វីស Basel ដែល​ផ្ដួល​ក្រុម Manchester United នៅ​ពូល C មុន​នឹង​ឈាន​មក​ដល់​វគ្គ​នេះ​នោះ បាន​បង្ហាញ​ភាព​ខ្លាំង​នៅ​ក្នុង​ទឹក​ដី St. Jakob-Park របស់​ខ្លួន​ជា​ថ្មី​ តាម​រយៈ​ការ​ផ្ដួល​ក្លិប​យក្ស​មក​ពី​អាល្លឺម៉ង់ Bayern Munich ១-០ (Sabay ព្យាករណ៍​២-១) ដែល​រក​បាន​ដោយ​ខ្សែ​បម្រើ​សញ្ជាតិ​ស្វីស Valentin Stocker នៅ​នាទី​៨៦។

រីឯ​ជើង​ខ្លាំង​របស់​បារាំង Marseille ត្រូវ​រង់​ចាំ​ដល់​នាទី​ទី​ ៩០+៣ ទើប​អាច​បំបែក​ពង​មាន់​ក្រុម Inter បាន​ដោយ​ការ​ស៊ុត​​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាណា Andre Ayew ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ១-០ (Sabay ព្យាករណ៍​២-០) នេះ​តែ​ម្ដង។

ដោយ៖យ៉ុង ម៉ុងហាក់
រូបថត៖getty images, reuters,ap,pa,epa,ian hodgson

  
លេខ​ពិសេស ពិត​ជា​ពិសេស​មែន​ឬ? ២៤ នាទីមុន

មាន​ការ​លើក​ឡើង​ដែល​ថា ការ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ពិសេស​ៗ​ក្រៅ​ពី​អាច បង្ហាញ​ភាព​ឡូយ​ឆាយ​ និង​កម្រិត​ជីវភាព​របស់​អ្នក​ប្រើប្រាស់ ប៉ុន្តែ​អ្វី​ដែល​គេ​កត់​សម្គាល់​នោះ​​គឺ​ការតេ​ទាក់ទង​​គ្នា​ថា​មាន​ភាព​ងាយ​ស្រួល​ លឿនរហ័ស​​មិន​ដែល​​រអាក់រអួល​ខុស​ពី​លេខ​ធម្មតាៗ​​។ តើ​ការ​លើក​ឡើង​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​ឬ​យ៉ាង​ណា?

ផេង ហ៊ត និស្សិត​សិក្សា​ឯកទេស​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​ថា លេខ​ពិសេស​ងាយ​ឬ​ពិបាក​ទំនាក់ទំនង​គ្នា​នោះ រឿង​នេះ​គេ​មិន​ដឹង​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​ផេង ហ៊ត បញ្ជាក់​ថា បើសិន​លេខ​ធម្មតា​កំពុង​ខល​ទាក់ទង​គ្នា ហើយ​លេខ​ពិសេស​តេ​មក​ហើយ​អាច​ផ្ដាច់​លេខ​ធម្មតា​នោះ​បាន លេខ​ពិសេស​ពិត​ជា​អស្ចារ្យ​ដូច​អ្វី​ដែល​គេ​លើក​ឡើង​មែន។

នៅ​ក្បែរ​គ្នា​នោះ ធាវៀង មិត្ត​រួម​ថ្នាក់​ដែល​សិក្សា​ជំនាញ​គណិតវិទ្យា​ជាមួយ​ផេង ហ៊ត ប្រាប់​ថា រូប​គេ​ក៏​មាន​ការ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ដែល​កាន់​លេខ​ពិសេសៗ​ប្រើប្រាស់​នោះ​ដែរ។ តាម​ការ​យល់​ឃើញ​ផ្ទាល់​របស់ ធាវៀង គិត​ថា លេខ​ពិសេស​ងាយ​តេ​ទាក់ទង​គ្នា​និង​មិន​សូវ​ជួប​បញ្ហា​រអាក់រអួល​នោះ​ទេ ជា​ពិសេស​អាច​ទទួល​បាន​សេវាកម្ម​ល្អៗ​ជា​ច្រើន​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​ពួកគេ​ប្រើប្រាស់​ទៀត​ផង។

យ៉ាង​ណា​មិញ ធាវៀង អះអាង​ថា លេខ​ពិសេស​ៗ​ច្រើន​ប្រើ​ចំពោះ​អ្នក​ដែល​មាន​មុខមាត់​ឬ​មាន​វណ្ណៈ​និង​ទ្រព្យធន​ច្រើន​ហូរហៀរ​តែ​ប៉ុណ្ណោះ។

ផ្ទុយ​ពី​ការ​លើក​ឡើង​ពី​ខាង​លើ ពេជ្រ និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស IFL ប្រាប់​ថា លេខ​ពិសេស​ឬ​មិន​ពិសេស​វា​មិន​ខុស​គ្នា​អី​នោះ​ទេ។ លេខ​ពិសេស​អាច​ឲ្យ​គេ​ងាយ​ចាប់​អារម្មណ៍​ពិត​មែន ប៉ុន្តែ​ការ​ប្រើប្រាស់​ដទៃ​ទៀត​ក៏​មិន​ខុស​ប្លែក​ពី​លេខ​ធម្មតា​ដែល​អ្នក​ប្រើប្រាស់​ប្រើ​នោះ​ដែរ។

អ្នក​គ្រប់គ្រង​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​លក់​រថយន្ត ស្តារ ម៉ូទ័រ លោក វណ្ណា បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ប្រើប្រាស់​លេខ​ពិសេសៗ​ភាគ​ច្រើន ជាអ្នក​ដែល​មាន​ការ​ហៅ​ចេញ​ចូល​ច្រើន​សម្រាប់​ដំណើរការណ៍​ក្នុង​អាជីវកម្ម​ឬ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ ដោយ​មើល​ឃើញ​បែប​នេះ​និង​ក៏​ដើម្បី​លើក​ទឹកចិត្ត​បន្ថែម​ក្រុមហ៊ុន​ទូរស័ព្ទ​គេ​នឹង​អាច​ជួយ​សម្រួល​សម្រាប់​អ្នក​ដែល​ប្រើ​លេខ​ទាំង​អស់​នោះ ឲ្យ​តេ​ទាក់ទង​គ្នា​បាន​ស្រួល និង​រហ័ស​ខុស​ពី​លេខ​ធម្មតា​របស់​អ្នក​ប្រើប្រាស់​ទូទៅ។

យ៉ាង​ណា​មិញ ទីប្រឹក្សា​ផ្នែក​អភិវឌ្ឍ​សេវាកម្ម​នៅ​ក្រុមហ៊ុន​ទូរស័ព្ទ qb កញ្ញា ពិសី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​កញ្ញា មិន​មាន​ការ​បែង​ចែក​រវាង​ការ​ប្រើ​ប្រាស់​លេខ​ពិសេស​ឬ​លេខ​ធម្មតា​សម្រាប់​អតិថិជន​របស់​ខ្លួន​នោះ​ទេ។

“លេខ​ធម្មតា ឬ​ពិសេស​ការ​ប្រើប្រាស់​ទទួល​បាន​ការ​ផ្ដល់​ជូន​សេវា​ដូច​ៗ​គ្នា​មិន​ថា​ការ​ហៅ​ចេញ​ឬ​ហៅ​ចូល​នោះ​ទេ​គឺ​ស្មើ​ភាព​គ្នា​ទាំង​អស់”។ បុគ្គលិក​រូប​នេះ​បញ្ជាក់​បែប​នេះ។

ចុះ​មិត្ត​យុវវ័យ​មាន​អ្វី​ចង់​បន្ថែម​ដែរ​ឬ​ទេ?

អត្ថបទ៖ ប៊ុណ្ណារ៉ា

  
រដ្ឋាភិបាលហ្វីលីពីន ប្តេជ្ញាបង្កើនកិច្ចការពារ អ្នកសារព័ត៌មាន ២៤ នាទីមុន

ម៉ានីល៖ លោក Edwin Lacierda អ្នកនាំពាក្យរបស់ ប្រធានាធិបតីប្រទេស ហ្វីលីពីន បានលើកឡើងកាល ពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ថា រដ្ឋាភិបាល នឹងផ្តល់ការធានា និងការពារដល់សមាជិកអ្នក សារព័ត៌មាន ក្នុងប្រទេសហ្វីលីពីន មិនថាជាអ្នកសារព័ត៌មានក្នុងស្រុក ឬបរទេសនោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២នេះបានឲ្យដឹងថា ការផ្តល់ការធានានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលចេញផ្សាយ ដោយគណៈកម្ម ការការពារអ្នកសារព័ត៌មាន ហៅកាត់ថា CPJ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញ៉ូវយក ដែល បានបញ្ជាក់ថា ប្រទេសហ្វីលីពីន ជាប្រទេសមួយដែលមានអ្នកសារព័ត៌មាន ស្លាប់ច្រើនជាងគេលើ ពិភពលោក បន្ទាប់ពីប្រទេសអ៊ីរ៉ាក់។

លោក Lacierda បានបន្ថែមថា រដ្ឋាភិបាលហ្វីលីពីន នឹងមិនអនុញ្ញាតឲ្យមានការសម្លាប់ក្រៅផ្លូវច្បាប់ ណាមួយកើតមានក្នុងប្រទេសហ្វីលីពីនតទៅទៀតឡើយ។ រដ្ឋាភិបាលយើងនឹងមិនបិទភ្នែក ដោយមិន យកចិត្តទុកដាក់ ផ្តល់កិច្ចការពារដល់អ្នកសារព័ត៌មាននានា ជាពិសេសអ្នកសារព័ត៌មានបរទេសឡើយ។ លោកបានបន្តថាវាជា បញ្ហាដែលគួរផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង បន្ទាប់ពីការសម្លាប់រង្គាលអ្នកសារព័ត៌មាន នៅក្នុងខេត្ត Maguindanao។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាក់ទងទៅនឹងការសម្លាប់រង្គាល ក្នុងខេត្ត Maguindanao ដែលស្ថិតនៅក្នុងភាគខាងត្បូងប្រទេស ហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ ២០០៩ ដែលកាលនោះមានអ្នកសា្លប់ ៥៧នាក់ ដោយក្នុងនោះភាគច្រើនជាអ្នកសារព័ត៌មាន។

លោកបានបន្តថា បន្ទាប់ពីមានសេចក្តីរាយការណ៍ទាក់ទងទៅនឹងការសម្លាប់អ្នកសារព័ត៌មាន អាជ្ញាធរ តែងតែចាត់ការស៊ើបអង្កេតជាបន្ទាន់ និងព្យាយាមស្វែងរកមូលហេតុនៃការសម្លាប់នេះ។ គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ CPJ បានបង្ហាញថា រហូតមកទល់ពេលនេះ មានអ្នកសារព័ត៌មានយ៉ាង ហោចណាស់ ៧២នាក់ ដែលត្រូវបានសម្លាប់ក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ១៩៩២មក៕

  
តារា​ក្នុង​កម្មវិធីBRIT Awards 2012 ២៦ នាទីមុន

កម្មវិធី​ប្រគល់​ពាន​រង្វាន់ Brit Awards ឆ្នាំ ២០១២ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ The O2 Arena ទីក្រុង​ឡុងដុង។ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​លើកទី ៣២ នេះ​ជា​កម្មវិធី​ដែល​ផ្ដល់​ពាន​កិត្តិយស​ដល់​តារា​ចម្រៀង​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​តន្ត្រី។

ខាង​ក្រោម​នេះ​ជា​ម៉ូដ​រ៉ូប​ដែល​តារា​ស្លៀក​ចូល​រួម​ក្នុង​កម្មវិធី Brit Awards! ប៉ុន្តែ​ពេល​ទស្សនា​ហើយ កុំ​ភ្លេច​ប្រៀប​ធៀប​ផង​ណា៎ ថា​តើ​សិល្បករ​ខ្មែរ​យើង​ដែល​ស្លៀក​រ៉ូប ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ “អាណាចក្រ​តារា” និង តារា​បរទេស​ប៉ុន្មាន​ដួង​នេះ មួយ​ណា​អេម​ជាង?


Rihanna

Jessie J


Florence Welch

Lana Del Rey

Nicole Scherzinger

Adele


Kylie Minogue


Victoria Justice


Alexandra Burke


Pixie Lott

រូបភាព៖ stylebistro

  
NEC​បង្ហាញ​ទូរស័ព្ទ​Android​​​អេក្រង់​ភ្លោះ​ ២៩ នាទីមុន

នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ខាង​មុខ​នេះ ក្រុមហ៊ុន​ជប៉ុន​ NEC នឹង​បង្ហាញ​​គ្រួសារ​ទូរស័ព្ទ​MEDIAS ​ចំនួន​បី​ស៊េរី​ ដោយ​​ក្នុង​នោះ​ក៏​​មាន​ទូរស័ព្ទ​ប្រើ Android អេក្រង់​ភ្លោះ​ដូច​កូន​សៀវភៅ​មួយ​ផង​ដែរ។ នេះ​ដោយ​យោង​តាម​គេហទំព័រ Pocketnow ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

​ទូរស័ព្ទ​នៅ​ក្នុង​គ្រួសារ​ MEDIAS នេះ​មាន​បី​ស៊េរី​គឺ N-05D ដែល​មាន​កាមេរ៉ា​មុខ​តូច​មួយ​ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ច្រើន។ ទូរស័ព្ទ​មួយ​ទៀត​ មិន​ទាន់​ដឹង​ឈ្មោះ​មាន​អេក្រង់​ទំហំ ៤,៧ អ៊ីញ ហើយ​ក៏​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត។ ទូរស័ព្ទ​ចុងក្រោយ​ ដែល​មាន​ការ​រចនា​អេក្រង់​ភ្លោះ​ដ៏​កម្រ​នោះ​ ក៏​នឹង​បង្ហាញ​​ខ្លួន​ដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់ Pocketnow បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​នេះ​អាច​បត់​បាន​ ៣៦០ ដឺក្រេ ហើយ​មាន​លក្ខណៈ​ស្រដៀង​ Tablet P របស់ Sony។ ទូរស័ព្ទ​ទាំង​បី​នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich ទាំង​អស់។

ជុំវិញ​ការ​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ GSMArena បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន NEC ធ្លាប់​តែ​ផលិត​ទូរស័ព្ទ​លក់​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ប៉ុន្តែ​តាម​រយៈ​ការ​បង្ហាញ​ទូរស័ព្ទ​នៅ​ MWC អាច​ជា​សញ្ញា​បង្ហាញ​ថា ផលិតផល​របស់ NEC នឹង​ឈាន​ចូល​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ពិភពលោក​ដែរ​ហើយ។

តើ​ប្រិយមិត្ត​យល់​ថា ទូរស័ព្ទ​អេក្រង់​ភ្លោះ​ងាយ​ស្រួល​ប្រើ ឬ​មាន​ភាព​រញ៉េរញ៉ៃ?

ប្រែ​សម្រួល៖ ខឹម បូរិន

  
បឹងកេត​ ជួប​មិត្ត​ភាព​ជា​មួយ​ខ្លាំង ៣៦ នាទីមុន

ក្រុម​ចំណូល​ថ្មី​​នៃ​ក្របខ័ណ្ឌ​មិត្តហ្វូនខេមបូឌានលីត​ ២០១២ បឹងកេត​ ​នឹង​ជួប​ប្រកួត​មិត្ត​ភាព​ជា​មួយ​ក្រុម​​ក្រុម​យក្ស​ក្នុង​ស្រុក​ ព្រះខ័នរាជ ​និង​ ក្រុម​ កំពូល​ភ្នំពេញ​ក្រោន។

ក្រុម​បឹងកេត​ នឹង​ជួប​​​ជើង​ឯក​​ពាន​រង្វាន់​សម្ដេច​ ហ៊ុន សែន ពីរ​សម័យ​កាល ព្រះខ័នរាជ​ ​ ​រសៀល​នេះ​វេលា​ម៉ោង​ ​២​ ហើយ​ នឹង​បន្ត​ជួប​ក្រុម​កំពូល​ ភ្នំពេញ​ក្រោន​ ​នៅ​​រសៀល​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​២ ​រសៀល។ ​ការ​ប្រកួត​ទាំង​ពីរ​ធ្វើ​ឡើង​នៅ​​ទីលាន​ បឹងកេត​ នៃ​ទឹក​ដី​ខេត្ត​កំពង់​ចាម​ ដែល​​​​ជា​មូលដ្ឋាន​របស់ ​ក្រុម​បឹងកេត។

លោក​ បែ មករា បាន​ឲ្យ​ដឹង​ពី​កំពង់​ចាម ​ថា​ ការ​​ប្រកួត​មិត្ត​ភាព​របស់​​ បឹង​កេត​ នេះ​គឺ​ដើម្បី​ធ្វើតេស្ដ​ សមត្ថភាព​កីឡាករ​បរទេស​ បី​នាក់ បន្ថែម​លើ​ការ​ហ្វឹកហាត់​ជា​មួយ​ក្រុម​កន្លង​មក។ ​​តែ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឈ្មោះ​​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។ មាន​ន័យ​ថា​ ប្រសិន​បើ​ពួក​គេ​ទាំង​បី​បង្ហាញ​ខ្លួន​ល្អ​​ក្នុង​ការ​ប្រកួត​មិត្តភាព​នេះ​ នោះ​ក្លិប​នឹង​ពិចារណា​ទិញ​​ពួក​គេ​ក្នុង​តម្លៃ​សម​ស្រប​ណា​មួយ។ ​​ប៉ុន្តែ ​បើ​មើល​ទៅ​ទម្រង់​លេង​មិន​ល្អ​ទេ​ ក្លិប​នឹង​មិន​នាំ​ចូល​ឡើយ។

លើស​ពី​នេះ​ទៅ​ទៀត​ ក្រុម​បឹងកេត​ ចង់​លើក​កម្ពស់​វិស័យ​​កីឡា​បាល់ទាត់​នៅ​ខេត្ត​កំពង់​ចាម​ផ្ទាល់​តែ​ម្ដង​ ហើយ​ ប្រជា​ជន​ទាំង​នោះ​ចង់​ឃើញ​ក្លិប​ធំៗ​របស់​កម្ពុជា។ ដូច្នេះ​​នេះ​ជា​ឱកាស​ដែល​ផ្ដល់​ឲ្យ​ ប្រជាជន​ក្នុង​តំបន់​​បាន​ទស្សនា​នៅ​ទីលាន​​បឹងកេត និង បង្ហាញ​ការ​គាំទ្រ​​ដល់​ បឹងកេត។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក សំ វ៉ាន់ដេត​ គ្រូ​បង្វឹក​ព្រះខ័នរាជ​ បាន​ឲ្យ​ដឹង​ថា ​នេះ​ជា​ការ​ប្រកួត​មិត្ត​ដ៏​សំខាន់​ដើម្បី​ត្រៀម​ខ្លួន​ ​សម្រាប់​​ពាន​រង្វាន់​មិត្តហ្វូនខេមបូឌានលីក​ ខាង​មុខ។ ថ្វី​បើ​កីឡាករ​ ៦​នាក់​របស់​លោក​ជាប់​បំពេញ​ភារកិច្ច​ នៅ​ ប្រ៊ុយណេ​​ក្នុង​ក្រុម​ ជម្រើស​ជាតិ​ ក៏​ដោយ​ តែ​កីឡាករ​ដែល​នៅ​សល់​ក៏​​មិន​អន់​ដែរ​សម្រាប់​ជំនួប​មិត្ត​​ភាព​រសៀល​នេះ។ ​គម្រោង​យក​កីឡាករ​បរទេស​​បី​នាក់​ របស់​ព្រះខ័នរាជ​ នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ដោយ​សារ​កៀក​ថ្ងៃ​បើក​រដូវ​កាល និង ​​កំពុង​រៀប​ចំ​ឯក​សារ។ បើ​អាក់ខាន​នាំ​​ចូល​កីឡាករ​បរទេស ​ក្រុមយក្ស​ក្នុង​ស្រុក​នេះ​ អាច​នឹង​ពន្យារ​ពេល​រហូត​ដល់​​​ការ​ប្រកួត​ចប់​ជុំ​ទី១។ ​ទោះ​បី​ជា​បែប​ណា​ លោក​ វ៉ាន់ដេត​ ​នឹង​នាំ​យក​​កីឡាករ​យុវជន​ខ្សែ​ប្រយុទ្ធ​ ណុប តុលា និង ញឹក សួស ​មក​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​​ដែល​ចាប់​ផ្ដើម​នា​​ដើម​ខែ​ មីនា​ ខាង​មុខ ជំនួស​។ ​

ក្រុម​ បឹងកេត​ គឺ​ក្រុម​ដែល​ឡើង​មក​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​​លីក​បាល់ទាត់​កំពូល​កម្ពុជា​ឆ្នាំ​ ២០១២​នេះ​ បន្ទាប់​​ពី​​ជាប់​​ជម្រុះ​ចំណាត់​ថ្នាក់​លេខ២ ហើយ វេស្ទើន​​ជាប់​ លេខ១ ​ក្នុង​ក្របខ័ណ្ឌ​​ក១ ឆ្នាំ​២០១១ ​ស្រប​ពេល​ដែល​ ក្រុម​ ព្រែកប្រា​កីឡា និង​ ឫទ្ធីសែន​ ​ត្រូវ​កាត់​ចោល​នៅ​រដូវ​កាល​ចាស់៕

អត្ថបទ៖ ឆន ទិត្យ
រូបថត៖ ម៉ៃ វីរៈ

  
ចង់ជិះកង់ជុំវិញពិភពលោក ដល់ចិនចោរលួចបាត់! ៣៦ នាទីមុន

បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ ​ដែល​​​សុបិន​ចង់​ជិះ​កង់​ជុំវិញ​ពិភព​លោក បាន​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​សាធារណជន នៅ​ពេល​កង់​របស់​​លោក​ត្រូវ​ចោរ​លួច​បាត់​នៅ​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei នៃ​ប្រទេស​ចិន។ នេះ​បើ​​យោង​​តាម​​សារព័ត៌មាន​​ចិន​ Chinasmack។

សារ​​​​​ប្រកាស​បាត់​កង់​​របស់​លោក Keiichiro សុំ​ឲ្យ​គេ​ជួយ​រក​​ ត្រូវ​បាន​គេ​​ចែក​រំលែក​តៗ​គ្នា​ជាង ៦០.០០០ ដង​នៅ​លើ​បណ្តាញ​សង្គម​ចិន Sina Weibo។

លោក Keiichiro ធ្លាប់​ធ្វើ​ជា​គិលានុបដ្ឋាក​​នៅ​ក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន ហើយ​លោក​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ជីវិត ដោយ​ចង់​ជិះ​កង់​ ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​វិញ​ម្តង។ លោក​មាន​ផែន​ការ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ជា​ច្រើន​​​​ប្រទេស​​​ដូច​ជា​នៅ​មជ្ឈឹម​បូព៌ា អាហ្វ្រិក អឺរ៉ុប និង​អាមេរិក មុន​ពេល​ត្រឡប់​មក​កាន់​ជប៉ុន​វិញ។

លោក​​​បាន​ធ្វើ​ដំណើរ​ ទៅ​​ដល់​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី៣ កុម្ភៈ​កន្លង​ទៅ។ ​នៅ​ពេល​ចូល​ដល់​ទីក្រុង​នេះ​ លោក​បាន​ទុក​កង់​ក្រៅ​តំបន់​ដែល​គេ​កំណត់​ឲ្យ​ចត និង​ទុក​ចោល​លើស​ម៉ោង​កំណត់ ពេល​នោះ​កង់​ក៏​ត្រូវ​ចោរ​លួច​បាត់ បន្ទាប់​ពី​អ្នក​ទទួល​ផ្ញើ​កង់​នៅ​កន្លែង​ចត​បាន​ចេញ​ពី​ធ្វើ​ការ។

កង់​នោះ​មាន​តម្លៃ​ប្រមាណ​ជា ២.០០០ ដុល្លារ ហើយ​បើ​ទោះ​បី​ជា​​សប្បុរសជន​​និយម​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណែត​ជួយ​ទិញ​កង់​​​ថ្មី​ឲ្យ​​ក៏​ដោយ ក៏​លោក Keiichiro ចង់​បាន​កង់​របស់​លោក​មក​វិញ​ដដែល។ សំណាង​ល្អ កាល​ពី​យប់​ថ្ងៃ​ចន្ទ ប៉ូលិស​បាន​រក​ឃើញ​កង់​វិញ​ នៅ​តំបន់​​ប្រជុំជន​​ Wuchang និង​បាន​ប្រគល់​កង់​នេះ​ដល់​ម្ចាស់​ដើម​វិញ​ផង​ដែរ។ បុរស​នេះ​គ្រោង​នឹង​បន្ត​ដំណើរ​របស់ខ្លួន​ទៅ​មុខ​​បំពេញ​ក្តី​សុបិន​របស់​​​ខ្លួន​បន្ត​ទៀត៕

ប្រែ​សម្រួល៖ សុផាត
ប្រភព និងរូបភាព៖ Chinasmack

  
មនុស្សមួយចំនួនស្លាប់ និង៥៥០នាក់ផ្សេងទៀត រងរបួសក្នុងហេតុការណ៍ ក្រឡាប់រថភ្លើងនៅ អាហ្សង់ទីន ៤៤ នាទីមុន

BUNOS AIRES: យ៉ាងហោចណាស់មនុស្សមួយចំនួន ស្លាប់ និង៥៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ ពីរថភ្លើងដឹកអ្នកដំណើរជាច្រើនកុះករ បានបុកទៅនឹងឧបករណ៍ការពារការប៉ះទង្គិច នៅស្ថានីយ៍រថភ្លើង កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ នៅរដ្ឋធានី Buenos Aires។ នេះបើយោងតាម សេចក្តីរាយការណ៍ពីមន្ត្រីក្នុងតំបន់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យ ដឹង ដោយលើកឡើងនូវសំដីរបស់លោក Daniel Russo មកពីភ្នាក់ងារការពារជនស៊ីវិល បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា មានមនុស្សមួយចំនួនរងគ្រោះដល់ជីវិត និងជាច្រើននាក់ត្រូវរងរបួស ដោយ ក្នុងនោះ មានជនរងគ្រោះមួយចំនួនទៀតត្រូវបាក់ឆ្អឹង និងរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកដំណើរមួយ ចំនួនទៀតនៅជាប់ក្នុងគំនរបាក់បែកនៅឡើយ។

លោក Daniel Rosso បានបន្តថា មានអ្នកស្លាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែគេពុំទាន់អាចរាយការណ៍ពី ចំនួន នៃអ្នកស្លាប់បានពិតប្រាកដនៅឡើយទេ។ លោក Alberto Crescenti ប្រធាន នៃក្រុមអ្នកជួយ សង្រ្គោះបន្ទាន់ បានលើកឡើងថា មានមនុស្សរហូតដល់ ៥៥០នាក់រងរបួស ដោយឡែកមនុស្ស ប្រមាណជា៣០នាក់ផ្សេងទៀតដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែករថភ្លើងនៅឡើយ។

គួរបញ្ជាក់ថា គ្រោះហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេល៥ខែ ក្រោយពីមានហេតុការណ៍ នៃ គ្រោះថា្នក់ចរាចរណ៍មួយនៅក្នុងរដ្ឋធានីអាហ្សង់ទីន ដែលបង្កឡើងដោយរថភ្លើងជាមួយរថយន្ត បណ្តាល ឲ្យមានមនុស្សស្លាប់១១នាក់ និងអ្នករងរបួសចំនួន២០០នាក់៕

  
មនុស្សមួយចំនួន ស្លាប់ និង៥៥០នាក់ ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ ក្រឡាប់រថភ្លើងនៅ អាហ្សង់ទីន ៤៤ នាទីមុន

BUNOS AIRES: យ៉ាងហោចណាស់មនុស្ស មួយចំនួនស្លាប់ និង៥៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ ពីរថភ្លើងដឹកអ្នកដំណើរជាច្រើនកុះករ បានបុកទៅនឹងឧបករណ៍ការពារការប៉ះទង្គិច នៅស្ថានីយ៍រថភ្លើង កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ នៅរដ្ឋធានី Buenos Aires។ នេះបើយោងតាម សេចក្តីរាយការណ៍ពីមន្ត្រីក្នុងតំបន់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឲ្យ ដឹង ដោយលើកឡើងនូវសំដីរបស់លោក Daniel Russo មកពីភ្នាក់ងារការពារជនស៊ីវិល បានថ្លែងក្នុង សន្និសីទសារព័ត៌មានថា មានមនុស្សមួយចំនួនរងគ្រោះដល់ជីវិត និងជាច្រើននាក់ត្រូវរងរបួស ដោយ ក្នុងនោះ មានជនរងគ្រោះមួយចំនួនទៀតត្រូវបាក់ឆ្អឹង និងរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកដំណើរមួយ ចំនួនទៀតនៅជាប់ក្នុងគំនរបាក់បែកនៅឡើយ។

លោក Daniel Rosso បានបន្តថា មានអ្នកស្លាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែគេពុំទាន់អាចរាយការណ៍ពី ចំនួន នៃអ្នកស្លាប់បានពិតប្រាកដនៅឡើយទេ។ លោក Alberto Crescenti ប្រធាន នៃក្រុមអ្នកជួយ សង្រ្គោះបន្ទាន់ បានលើកឡើងថា មានមនុស្សរហូតដល់ ៥៥០នាក់រងរបួស ដោយឡែកមនុស្ស ប្រមាណជា៣០នាក់ផ្សេងទៀតដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែករថភ្លើងនៅឡើយ។

គួរបញ្ជាក់ថា គ្រោះហេតុការណ៍នេះ បានកើតឡើងក្នុងរយៈពេល៥ខែ ក្រោយពីមានហេតុការណ៍ នៃ គ្រោះថា្នក់ចរាចរណ៍មួយនៅក្នុងរដ្ឋធានីអាហ្សង់ទីន ដែលបង្កឡើងដោយរថភ្លើងជាមួយរថយន្ត បណ្តាល ឲ្យមានមនុស្សស្លាប់១១នាក់ និងអ្នករងរបួសចំនួន២០០នាក់៕

  
ក្លឹបកីឡាវាយកូនឃ្លី លើតុទួលស្វាយព្រៃថ្មី បង្កើតព្រឹត្តិការណ៍ ដណ្ដើមពានរង្វាន់ក្លឹប ជាលើកដំបូង ៥៧ នាទីមុន

ភ្នំពេញៈ ក្លឹបកីឡាវាយកូនឃ្លីលើតុទួលស្វាយព្រៃថ្មី សហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជា បានរៀបចំ ការប្រកួតវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ដើម្បីដណ្តើមពានរង្វាន់ក្លឹបទួលស្វាយព្រៃថ្មីលើកទី១ ប្រចាំឆ្នាំ២០១២នេះ ដែល នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២។

លោក ស្រេង វ៉ាន់ថាន ប្រធានក្លឹបវាយកូនឃ្លីលើតុបានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២២ ខែកុម្ភៈថា “នេះជាលើកដំបូងហើយ ដែលលោកបានបង្កើតព្រឹត្តិការណ៍នេះឡើង ក្នុងឋានៈជាក្លឹប ដែលជាសមាជិកពេញសិទ្ធិរបស់សហ ព័ន្ធជាយូរមកហើយនោះ ការសម្រេចចិត្តរៀបចំការប្រកួតនេះឡើង ដើម្បីបំផុសឱ្យយុវជន ខ្មែរយើងស្រលាញ់ផ្នែកកីឡា វាយកូន ឃ្លីលើតុ ដែលហៅថា (ប៉េងប៉ុង)នេះ ដោយយើងធ្វើការបំផុសឱ្យចេញពីក្មេងៗ និងដើម្បីឱ្យគេស្គាល់កីឡាមួយនេះកាន់តែទូលំទូលាយឡើង”។

លោកបានបន្ថែមថា “ទាំងកីឡាករអាជីព ទាំងកីឡាករមិនអាជីព ទាំងកីឡាករជម្រើសជាតិ គឺអាចចូលរួមប្រកួតបានទាំងអស់។ វិញ្ញាសាចំនួន ២ ដែលដាក់ឱ្យប្រកួតនោះ មានប្រកួតជាឯកត្តជន និងប្រកួតជាក្រុម។ សម្រាប់វិញ្ញាសាប្រកួតជាក្រុមចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ១លានរៀល លេខ ២ បាន ៦០ ម៉ឺនរៀល និង ចំណាត់ថ្នាក់លេខ ៣ បាន ៤០ ម៉ឺនរៀល។ វិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ ថវិកា ៦០ ម៉ឺនរៀល លេខ២ បាន ៤០ម៉ឺនរៀល និងលេខ៣ បាន២០ម៉ឺនរៀល។

ទាំងវិញ្ញាសាជាក្រុមទាំងវិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ មានរង្វាន់បន្ថែម គឺលេងក្នុងក្លឹបរយៈពេល៣ខែមិនគិត លុយ លេខ ២ លេង ២ខែ និង លេខ ៣ លេង១ខែដោយមិនគិតលុយ។ លោកស្រេង វ៉ាន់ថាន ក៏ឲ្យដឹងបន្ថែមទៀតថា ចាប់ពីពេលនេះទៅលោកធ្វើការប្រកួតដណ្ដើមពានរង្វាន់រយៈពេល ៤ ខែម្តង គឺមួយឆ្នាំប្រកួត ៤ដងហើយរង្វាន់ចុងឆ្នាំ មានទំហំធំ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៥ មីនា នឹងធ្វើការចាប់ឆ្នោតរើសពូល ឬ គូប្រកួតដែលនឹងប្រព្រឹត្តិឡើងនៅក្លឹបវាយកូនឃ្លីលើ តុទួលស្វាយព្រៃតែម្តង។

ចំណែកលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏បានឱ្យដឹងដែរថា “សហព័ន្ធលើក ទឹកចិត្តឱ្យបណ្ដាក្លឹបនានា រៀបចំនូវព្រឹត្តិការណ៍ប្រកួតបែបនេះ ដើម្បីឱ្យកីឡាក្នុងក្របខ័ណ្ឌសិស្ស-និស្សិតដែលសំបូរ អ្នកលេងល្អៗនោះ មានឱកាសចូលរួមប្រកួតបានច្រើន៕

  
LG Optimus Vu​ក៏​សរសេរ​បានដូច​Noteដែរ? ១ ម៉ោងមុន

មក​ដល់​ពេល​នេះ ឃើញ​ថា​មាន​តែ Samsung Galaxy Note ទេ​ដែល​ហាក់​ដូច​ជា​មាន​ចំណុច​ពិសេស​ខាង​​សមត្ថភាព​សរសេរ​លើ​អេក្រង់​បាន​យ៉ាង​ពិសេស។ ចុះ​ LG Optimus Vu? ទូរស័ព្ទ​នេះ​មាន​អេក្រង់​រហូត​ដល់​ ៥ អ៊ីញ ដូច្នេះ​ប្រហែល​ជា​មាន​អ្វី​ពិសេស​មិន​ចាញ់ Galaxy Note នោះ​ទេ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​នឹង​បង្ហាញ​ខាង​ក្រោម​បង្ហាញ​ថា LG Optimus Vu អាច​សរសេរ​នៅ​លើ​អេក្រង់​បាន​ ពោល​គឺ​អាច​យក​ម្រាម​ដៃ​ទៅ​សរសេរ​លើ​អេក្រង់​របស់​ទូរស័ព្ទ​នេះ​បាន។ គួរ​បញ្ជាក់​ផង​ដែរ​​ថា LG Optimus Vu មាន​អេក្រង់​ទំហំ IPS ទំហំ ៥ អ៊ីញ ដោយ​មាន XGA Resolution 768 x 1024 pixels, RAM 1GB អង្គ​ចងចាំ​ខាង​ក្នុង 32GB, មាន​ CPU Qualcomm Snapdragon ល្បឿន 1.5 GHz, មាន​កាមេរ៉ា​ក្រោយ​ទំហំ 8MP និង​កាមេរ៉ា​មុខ 1.3 MP។ ទូរស័ព្ទ​ LG Optimus Vu ប្រើ​ថ្ម 2 080 mAh និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 2.3 Gingerbread ដោយ​រំពឹង​ថា Ice Cream Sandwich នឹង​ចេញ​មក​តាម​ក្រោយ។

LG Optimus Vu ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ និង​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​រំជើបរំជួល។

ចង់​ដឹង​ថា​ LG Optimus Vu អាច​សរសេរ​បាន​ឬ​ក៏​សូម​ចុច​មើល​វីដេអូ​ឃ្លីប​ខាង​ក្រោម​នេះ

ប្រែ​សម្រួល៖ ខឹម បូរិន

  
សមត្ថកិច្ច​ ពង្រឹងសន្ដិសុខ និងសណ្ដាប់ធ្នាប់ បន្ទាប់ពីចរន្តអគ្គីសនី​ បានកាត់ផ្ដាច់ នៅក្រុងសៀមរាប ល្ងាចម្សិលមិញ

សៀមរាប : រហូតដល់វេលាម៉ោង៨ និង១៥នាទី យប់ថ្ងៃទី២២ កុម្ភ: ឆ្នាំ២០១២ នេះ ទីតាំងសំខាន់ៗមួយចំនួននៅក្រុងសៀមរាប មិនទាន់មានចរន្ដអគ្គីសនីប្រើប្រាស់វិញនៅឡើយទេ តាមព័ត៌មានមួយចំនួនបានឲ្យដឹងថា ការដាច់ចរន្ដអគ្គីសនីនៅក្រុងសៀមរាប តាំងពីចន្លោះ ម៉ោងប្រមាណ ៤រសៀលរហូតដល់ពេលនេះ គឺដោយសារមានការជួសជុល បណ្ដាញចរន្ដអគ្គីសនី ដែលមានប្រភពពីប្រទេសថៃនោះមិនទាន់រួចរាល់ ហើយតំបន់សំខាន់ៗ និងតាមដងវិថីមួយចំនួនមានភាពងងឹត ហើយមានការកក ស្ទះចរាចរជាអន្លើរៗផងដែរ។

ដោយមូលហេតុដាច់ចរន្ដអគ្គីសនីនេះ កងកម្លាំងសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ សន្ដិសុខឯកជន បានដាក់ពង្រាយ ដើម្បីពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ តាមទីតាំងសំខាន់ៗ ជាច្រើន និងសម្រួលចរាចរ តាមផ្លូវសាធារណ: ព្រមទាំងទីតាំងផ្លូវបំបែក ដែលភ្លើងសញ្ញាចរាចរបានដាច់។ ទោះបីមានការស្ទះចរាចរបន្តិចបន្ទួច និងជាអន្លើរៗក្ដី ក៏កម្លាំងនគរបាល មន្រ្តីកងរាជអាវុធហត្ថ បាននិងបន្ដសហការសម្រួលបានផងដែរ ដូចជានៅភ្លើងស្តុប ឡាប៉េ (ផ្សារកណ្ដាល) និងតាមដងផ្លូវមួយចំនួនទៀត។

ចំណែកនៅតាមទីតាំងមួយចំនួនទៀត ដូចជាផ្លូវហុកសិប ក្រវាត់ក្រុង រង្វង់មូល តាមទីផ្សារ ភោជនីដ្ឋាន សណ្ឋាគារ ព្រះរាជដំណាក់។ល។និង។ល។ មានការការពារ និងរក្សាសន្ដិសុខយ៉ាងខ្ជាប់ខ្ជួន និងមានការទទួលខុសត្រូវខ្ពស់ ក្រោមបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំ អាជ្ញាធរ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថចេត្ត អធិការ និងអធិការរងក្រុង/ខេត្តសៀមរាប ធ្វើឲ្យមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិមានការកោតសរសើរ និងពេញចិត្ត។

ចរន្តអគ្គីសនីបានមានឡើងវិញនៅវេលាម៉ោង៨ និង២៥នាទីយប់នេះ តែបានដាច់បន្តិច រួចមានឡើងវិញបន្ទាប់មក ហើយមហាជននៅក្រុងសៀមរាប ពិសេសទីតាំងដែលមានការដាច់ចរន្តអគ្គីសនីប្រើប្រាស់ សង្ឃឹមថានិងមិនមានការដាច់ចរន្តអគ្គីសនីទៀតទេយប់នេះ។

  
ក្រសួង​ព័ត៌មាន​ហាម​មិន​ឲ្យ​ផ្សាយ​រូប​ហិង្សា​!​​​ ល្ងាចម្សិលមិញ

​ឯក​​ឧត្ដម​ ខៀវ ​កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​​ជូន​ដំណឹង​ដល់​​ម្ចាស់​ព័ត៌មាន​​ ទាំង​អស់​​ឲ្យ​បញ្ឈប់​​បោះ​ពុម្ព និង​ផ្សព្វ​ផ្សាយ​​ រាល់​រូប​ភាព​ហិង្សា​ ​រូប​គ្រោះ​ថ្នាក់​ចរាចរ​រន្ធត់​ៗ​​ដោយ​មិន​បាន​បិទ​បាំង​អត្ត​សញ្ញាណ​អ្នក​ទាំង​នោះ​​ឡើយ​ ព្រោះ​ថា​​ជា​​ការ​អនុវត្ត​ប្រាស​ចាក​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​ និង ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​នៅ​ជា​ឯកជន​របស់​បុគ្គល​។ ​នេះ​បើ​​យោង​តាម​ការ​ចេញ​ផ្សាយ​ ពី​វិទ្យុ​បារាំង​ RFI។

​​ឯក​ឧត្ដម​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ជូន​ដំណឹង​បែប​នេះ​ដល់​គ្រប់​​ម្ចាស់​​គេហទំព័រ​ កាសែត​ ទស្សនាវដ្ដី​ និង​ព្រឹត្តិបត្រ​ព័ត៌មាន​​ ហើយ​បម្រាម​នេះ​​កើត​ឡើង​ ក្រោយ​ពី​ឯក​ឧត្ដម​សង្កេត​ឃើញ​ថា​ ​ករណី​នៃ​ការ​​​ចេញ​ផ្សាយ​​រូបភាព​ផ្ទុយ​​ពី​ក្រម​សីលធម៌​សារព័ត៌មាន​ទាំង​នេះ ​កំពុង​​ផ្ទុះ​​ឡើង​ នៅ​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​​ចំនួន។

​​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ក្នុង​សារ​ជូន​​ដំណឹង​នេះ​ ឯក​​ឧត្ដម​បាន​​ផ្ដោត​ជា​សំខាន់​ ​ចំពោះ​រូប​ភាព​មិន​គួរ​​ចេញ​ផ្សាយ​​នៅ​​លើ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ថា​ ​ការ​ផ្សព្វផ្សាយ​រូបភាព​ហិង្សា​លើ​ស្ត្រី​និង​កុមារ​ ​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​​ខ្លាច និង​រូបភាព​ឧក្រិដ្ឋកម្ម​​​ជា​ដើម។​ ​​​​​ឯក​ឧត្ដម​ ក៏​បាន​សង្កេត​​ឃើញ​ផង​ដែរ​ថា​ សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​រូបភាព​ជនរងគ្រោះ​ដោយ​មិន​បាន​បិទបាំង​ អត្តសញ្ញាណ​ទៀត​ផង ​ប្រការ​នេះ​បាន​ធ្វើ​​ឲ្យ​​ប៉ះពាល់​ដល់​កិត្តិយស និង​សិទ្ធិ​រស់នៅ​ជា​លក្ខណៈ​ឯកជន​របស់​បុគ្គល៕​

ដោយ៖ យ៉ន សុភារិទ្ធ​

  
ស៊ីម៉ាក់ត្រូវ​​ការ​ថវិកា​ប្រមាណ​100លាន​ដុល្លារ​សម្រាប់​គាំ​ទ្រ​ការ​បោសសម្អាត​មីន​5ឆ្នាំ​ខាង​មុខ​ ល្ងាចម្សិលមិញ

ខេត្ត​សៀម​រាប​ ៖​ ​មន្ដ្រីជាន់ខ្ពស់​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់់​មីន​កម្ពុជា​​(ស៊ី​ម៉ាក់) ​បាន​ប្រកាស​ថា ​ស៊ី​ម៉ាក់​ត្រូវការ​ថវិកា​ប្រមាណ​ជាង​១០០​លានដុល្លារ សម្រាប់​គាំទ្រ​ប្រតិបត្ដិ​ការ​រយៈ​ពេល៥ឆ្នាំ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​​បោស​សម្អាត​​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​ភ្លើងស​ង្គ្រាម​រាប់​​ទ​ សវត្សរ៍​មកនេះ ​។
  
បាល់ទាត់កម្តៅសាច់ដុំ: ភ្នំពេញក្រោន ឈ្នះ សាកលវិទ្យាល័យ វេស្ទើន ២-១ ល្ងាចម្សិលមិញ

ភ្នំពេញៈ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព កម្តៅសាច់ដុំ មុនព្រឹត្តិការណ៍លីកអាជីព មិត្តហ្វូនខេមបូឌាន លីក ឆ្នាំ២០១២ (Metfone Cambodian League 2012) ក្រុមភ្នំពេញក្រោនបានឈ្នះក្រុមវេស្ទើន ដោយ លទ្ធផល២ទល់នឹង១ ធ្វើឡើងនៅទីលាន RSN Stadium របស់ភ្នំពេញក្រោន។

ការប្រកួតនេះដែរបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ក្រោមអាកាសធាតុអំណោយផលមេឃស្រទុំ ដោយក្រុមទាំងពីរនេះ ស៊ុតបញ្ចូលទីគ្នាត្រឹមតែតង់ទីមួយប៉ុណ្ណោះ គឺក្រុមភ្នំពេញក្រោនបានធ្វើការនាំមុខមុន ២គ្រាប់ បន្ទាប់ពីក្រុមវេស្ទើនរកបាន១គ្រាប់វិញនៅចុងម៉ោងនោះ។

លោក នាង សាបាន គ្រូបង្វឹកក្រុមវេស្ទើនបានឱ្យដឹងថា “កូនក្រុមរបស់លោកកំពុងប្រឈមនឹងបញ្ហាស្មារតី ណា មួយសុទ្ធតែជាកីឡាករថ្មី ដែលមិនទាន់ឆ្លងកាត់ការប្រកួតក្របខ័ណ្ឌកំពូលជោកជាំនៅឡើយ ទាំងបច្ចេកទេស និងស្មារតីរបស់ពួកគេនៅខ្វះចន្លោះ”។

លោកគ្រូបង្វឹកដែលជាអតីតកីឡាករជម្រើសជាតិពីឆ្នាំ ១៩៧២ ដល់ ១៩៩០ បានបន្តថា “បច្ចេកទេស នៃការ លេងត្រូវបំពេញបន្ថែមតិចតួច តែស្មារតីគឺត្រូវការពង្រឹងបន្ថែមច្រើនឱ្យខាងតែបាន បើនិយាយពីការលេង ក្រុម យើងមិនស៊ីសងនឹងក្រុមចាស់ៗ ដូចជាក្រោន ប៉ុន្មាននោះទេ។ ពួកយើង ម្នាក់ៗសុទ្ធតែថ្មី។ លេងនៅភ័យច្រើន រហូតជះឥទ្ធិពលដល់បច្ចេកទេស”។

ដោយឡែកលោក ហៅ សុជាតិ ជំនួយការលោក David Booth ដែលដឹកនាំក្រុមឲ្យជោគជ័យ ២-១ ព្រឹកមិញនេះ បានឱ្យដឹងដែរថា “តាមមើលឃើញរបស់លោកវេស្ទើន មានបច្ចេកទេសលើទីលានអាចប្រកួតប្រជែងជាមួយ ក្រុមលោក និងក្រុមផ្សេងៗទៀតបាន។ បច្ចេកទេសគេល្អ តែពួកគេលេងនៅភ័យច្រើន។ ដូច្នេះភ្នំពេញមិនអាច មើលស្រាលគេនោះទេ គឺមានតែប្រយ័ត្ននៅពេលបើករដូវកាល ២០១២”។

សូមបញ្ជាក់ផងដែរថា លីកអាជីពនឹងចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១២នេះ ដែលរៀងរាល់ នៃការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយថ្ងៃទី២៤ ខែកុម្ភៈ ២០១២ ក្រុមវេស្ទើន នឹងប្រកួត កម្ដៅជើងជាលើកទី២ទៀត ជាមួយក្រុមក្រសួងការពារជាតិ នៅស្តាតចាស់ មុនពេលបន្តរាក់ទាក់ក្រុមលេខ៣ ថ្មោងថ្មី នៃពានសម្ដេច ហ៊ុន សែន ២០១២ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៦ កុម្ភៈ ២០១២ តែសម្រាប់ ទីលានប្រកួតនៅមិនទាន់ច្បាស់នៅឡើយនោះទេ៕

  
បាល់ទាត់​ កម្តៅ សាច់ដុំ: ភ្នំពេញក្រោន ឈ្នះ សាកលវិទ្យាល័យ វេស្ទើន ២-១ ល្ងាចម្សិលមិញ

ភ្នំពេញៈ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព កម្តៅសាច់ដុំ មុនព្រឹត្តិការណ៍លីកអាជីព មិត្តហ្វូនខេមបូឌាន លីក ឆ្នាំ២០១២ (Metfone Cambodian League 2012) ក្រុមភ្នំពេញក្រោនបានឈ្នះក្រុមវេស្ទើន ដោយ លទ្ធផល២ទល់នឹង១ ធ្វើឡើងនៅទីលាន RSN Stadium របស់ភ្នំពេញក្រោន។

ការប្រកួតនេះដែរបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ក្រោមអាកាសធាតុអំណោយផលមេឃស្រទុំ ដោយក្រុមទាំងពីរនេះ ស៊ុតបញ្ចូលទីគ្នាត្រឹមតែតង់ទីមួយប៉ុណ្ណោះ គឺក្រុមភ្នំពេញក្រោនបានធ្វើការនាំមុខមុន ២គ្រាប់ បន្ទាប់ពីក្រុមវេស្ទើនរកបាន១គ្រាប់វិញនៅចុងម៉ោងនោះ។

លោក នាង សាបាន គ្រូបង្វឹកក្រុមវេស្ទើនបានឱ្យដឹងថា “កូនក្រុមរបស់លោកកំពុងប្រឈមនឹងបញ្ហាស្មារតី ណា មួយសុទ្ធតែជាកីឡាករថ្មី ដែលមិនទាន់ឆ្លងកាត់ការប្រកួតក្របខ័ណ្ឌកំពូលជោកជាំនៅឡើយ ទាំងបច្ចេកទេស និងស្មារតីរបស់ពួកគេនៅខ្វះចន្លោះ”។

លោកគ្រូបង្វឹកដែលជាអតីតកីឡាករជម្រើសជាតិពីឆ្នាំ ១៩៧២ ដល់ ១៩៩០ បានបន្តថា “បច្ចេកទេស នៃការ លេងត្រូវបំពេញបន្ថែមតិចតួច តែស្មារតីគឺត្រូវការពង្រឹងបន្ថែមច្រើនឱ្យខាងតែបាន បើនិយាយពីការលេង ក្រុម យើងមិនស៊ីសងនឹងក្រុមចាស់ៗ ដូចជាក្រោន ប៉ុន្មាននោះទេ។ ពួកយើង ម្នាក់ៗសុទ្ធតែថ្មី។ លេងនៅភ័យច្រើន រហូតជះឥទ្ធិពលដល់បច្ចេកទេស”។

ដោយឡែកលោក ហៅ សុជាតិ ជំនួយការលោក David Booth ដែលដឹកនាំក្រុមឲ្យជោគជ័យ ២-១ ព្រឹកមិញនេះ បានឱ្យដឹងដែរថា “តាមមើលឃើញរបស់លោកវេស្ទើន មានបច្ចេកទេសលើទីលានអាចប្រកួតប្រជែងជាមួយ ក្រុមលោក និងក្រុមផ្សេងៗទៀតបាន។ បច្ចេកទេសគេល្អ តែពួកគេលេងនៅភ័យច្រើន។ ដូច្នេះភ្នំពេញមិនអាច មើលស្រាលគេនោះទេ គឺមានតែប្រយ័ត្ននៅពេលបើករដូវកាល ២០១២”។

សូមបញ្ជាក់ផងដែរថា លីកអាជីពនឹងចាប់ផ្តើមឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែមីនា ឆ្នាំ២០១២នេះ ដែលរៀងរាល់ នៃការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយថ្ងៃទី២៤ ខែកុម្ភៈ ២០១២ ក្រុមវេស្ទើន នឹងប្រកួត កម្ដៅជើងជាលើកទី២ទៀត ជាមួយក្រុមក្រសួងការពារជាតិ នៅស្តាតចាស់ មុនពេលបន្តរាក់ទាក់ក្រុមលេខ៣ ថ្មោងថ្មី នៃពានសម្ដេច ហ៊ុន សែន ២០១២ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ២៦ កុម្ភៈ ២០១២ តែសម្រាប់ ទីលានប្រកួតនៅមិនទាន់ច្បាស់នៅឡើយនោះទេ៕

  
តុប ច័ន្ទសេរីវុឌ្ឍ ឆ្លើយដាក់ នាយផ្នែក និងនាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកក្រគរ ល្ងាចម្សិលមិញ

-សាលដីកា សំណុំរឿង  តុប ច័ន្ទសេរីវុឌ្ឍ  នឹងប្រកាស នៅថ្ងៃទី១៤ ខែមីនា

ភ្នំពេញ ៖ អតីតព្រះរាជអាជ្ញាខេត្ដពោធិ៍សាត់ លោក តុប ច័ន្ទសេរីវុឌ្ឍ នៅក្នុងអង្គសវនាការ របស់សាលាឧទ្ធរណ៍ នារសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២នេះ បានឆ្លើយបដិសេធ រាល់ការចោទប្រកាន់នានា ដែលធ្វើឡើងចំពោះរូបលោក ហើយអ្វី ដែល ធ្វើឱ្យមានការចាប់អារម្មណ៍ ពីមជ្ឈដ្ឋាននានា នោះ គឺលោកបានឆ្លើយដាក់បន្ទុក ទៅលើនាយផ្នែក និងនាយសង្កាត់រដ្ឋបាល ព្រៃឈើ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ដែលប្រព្រឹត្ដអំពើពុករលួួយ និងជំរិតទារប្រាក់ផ្សេងៗ។

ដោយឡែកសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសំណុំរឿង លោក តុប ច័ន្ទសេរីវុឌ្ឍ និងគូកន ៣នាក់ផ្សេងទៀត នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១២ ។

នៅក្នុងអង្គសវនាការ សាលាឧទ្ធរណ៍ នារសៀលថ្ងៃទី២២ ខែកុម្ភៈនេះ លោក តុប ច័ន្ទសេរីវុឌ្ឍ ត្រូវបានអគ្គព្រះរាជអាជ្ញា និងអង្គសវនាការ បន្ដចោទប្រកាន់ ពីបទបង្ខាំងមនុស្សខុសច្បាប់ ការជំរិតទារប្រាក់ និងស៊ីសំណូក ដែលត្រូវបានរកឃើញ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ។ តែទោះជាយ៉ាងណា ជនជាប់ចោទរូបនេះ បានឆ្លើយជា ហូរហែ ទាត់ចោលនូវ ការចោទប្រកាន់ខាងលើនេះ ខណៈសាលដីកា ក្នុងសំណុំរឿងរបស់ខ្លួន នឹងត្រូវប្រកាស នាថ្ងៃទី១៤ ខែមីនា ខាងមុខ ។

លោក ធាង ស្រេង តំណាងរបស់លោក ឱម យ៉ីនទៀង  បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយអង្គសវនាការថា ការចោទ ប្រកាន់របស់សាលាឧទ្ធរណ៍ គឺស្របទៅនឹងគោលការណ៍ និងការរកឃើញរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ដែលជន ជាប់ចោទរូបនេះ និងបក្ខពួក បានធ្វើកន្លងមក ។

សូមបញ្ជាក់ថា សាលាដំបូងខេត្ដពោធិ៍សាត់ បានកាត់ទោស អតីតព្រះរាជអាជ្ញា លោក តុប ច័ន្ទសេរីវុឌ្ឍ ឱ្យជាប់ពន្ធនាគារ រយៈពេល ១៩ឆ្នាំ រួមទាំងគូកន ៣នាក់ របស់ខ្លួន បន្ទាប់ពីជនជាប់ចោទរូបនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រក ឃើញពីបទល្មើស និងចាប់ខ្លួន កាលពីចុងឆ្នាំ២០១០ ។

ជាមួយគ្នានេះ ការបើកសវនាការ របស់សាលាឧទ្ធរណ៍ នារសៀល ថ្ងៃទី ២២ ខែកុម្ភៈ នេះ គឺជាការបើកសវនាការលើកទី១ ទៅលើជនជាប់ចោទ  ដែលត្រូវបានចាប់ខ្លួន ពីសំណាក់អង្គភាព ប្រឆាំងអំពើពុករលួយ ។ គេសង្ឃឹមថា ក្រោយពីមាន ការឆ្លើយដាក់បន្ទុក ពីសំណាក់លោក តុប ច័ន្ទសេរីវុឌ្ឍ នោះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងបន្ដធ្វើការស៊ើបអង្កេត ទៅលើនាយផ្នែក និងនាយសង្កាត់រដ្ឋបាលព្រៃឈើ ប្រចាំស្រុកក្រគរ ខេត្ដ ពោធិ៍សាត់ ៕

  
កម្មករ​រោងចក្រ​នៅ​កំពង់ចាម​ធ្វើ​កូដកម្ម​រក​ដំណោះស្រាយ ល្ងាចម្សិលមិញ
កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ មេនហាតថេន (Manhattan) នៅ​ខែត្រ​កំពង់ចាម បាន​ធ្វើ​កូដកម្ម​អហិង្សា​រយៈពេល​បី​ថ្ងៃ​កន្លង​មក​ហើយ ពុំ​មាន​លទ្ធផល​នោះ​ឡើយ ទោះ​បី​ជា​ពួកគេ​ជិត​ពីរ​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ហែ​ក្បួន​ពី​រោងចក្រ​មក​សាលា​ខែត្រ ដើម្បី​ឲ្យ​លោក​អភិបាល​ខែត្រ​ជួយ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ក្ដី។
  
អភិបាលខណ្ឌមានជ័យ ចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះ ដោយសាររលំផ្ទះ ចូល ក្នុងទន្លេ ល្ងាចម្សិលមិញ

ភ្នំពេញ ៖ លោកអភិបាលខណ្ឌមានជ័យ  គួច ចំរើន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១២ នេះ បានចុះចែកអំណោយ រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ប្រមាណ ៣៥ មុខ និងថវិកាចំនួន ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរង គ្រោះ ដោយសារផ្ទះរបស់ពួកគាត់ បានបាក់ រលំចូលក្នុងទឹកទន្លេ កាលពីពេលថ្មីៗនេះ ។

ប្រជាពលរដ្ឋ៣គ្រួសារ ក្នុងនោះ២គ្រួសារ រស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ និង១គ្រួសារទៀត រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ បានទទួលអំណោយពីលោក គួច ចំរើន បន្ទាប់ពីផ្ទះឈើប្រកស័ង្កសីរបស់ពួក គាត់ បានបាក់រលំចូលក្នុងទឹកទន្លេកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ។ គ្រួសារទាំង ៣ ដែលទទួលជំនួយឧបត្ថម្ភពី លោកអភិបាលខណ្ឌ និងអនុសាខាកាកបាទ ក្រហម កម្ពុជា ប្រចាំខណ្ឌមានជ័យ រួមមាន លោក ហាក់ ពៅ លោក រិទ្ធ បុណ្ណារ៉ា និង លោក ធី ហៀង ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បាន លើកឡើងថា អាជ្ញាធរមិនអនុញ្ញាតឱ្យមាន ការសង់លំនៅដ្ឋាន នៅជាប់មាត់ទន្លេឡើយ ដែលបង្កឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ ដូច្នេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋ បញ្ឈប់ ការកសាងលំនៅដ្ឋាន នៅតាមបណ្ដោយមាត់ ទន្លេ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បាន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជា ពលរដ្ឋ ក្នុងគ្រាណាក៏ដោយនោះ ៕

  
អភិបាល​ ខណ្ឌមានជ័យ ចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះ ដោយសារ រលំផ្ទះ ចូល ក្នុងទន្លេ ល្ងាចម្សិលមិញ

ភ្នំពេញ ៖ លោកអភិបាលខណ្ឌមានជ័យ  គួច ចំរើន នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១២ នេះ បានចុះចែកអំណោយ រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ប្រមាណ ៣៥ មុខ និងថវិកាចំនួន ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ដល់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរង គ្រោះ ដោយសារផ្ទះរបស់ពួកគាត់ បានបាក់ រលំចូលក្នុងទឹកទន្លេ កាលពីពេលថ្មីៗនេះ ។

ប្រជាពលរដ្ឋ៣គ្រួសារ ក្នុងនោះ២គ្រួសារ រស់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ និង១គ្រួសារទៀត រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌ មានជ័យ បានទទួលអំណោយពីលោក គួច ចំរើន បន្ទាប់ពីផ្ទះឈើប្រកស័ង្កសីរបស់ពួក គាត់ បានបាក់រលំចូលក្នុងទឹកទន្លេកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ។ គ្រួសារទាំង ៣ ដែលទទួលជំនួយឧបត្ថម្ភពី លោកអភិបាលខណ្ឌ និងអនុសាខាកាកបាទ ក្រហម កម្ពុជា ប្រចាំខណ្ឌមានជ័យ រួមមាន លោក ហាក់ ពៅ លោក រិទ្ធ បុណ្ណារ៉ា និង លោក ធី ហៀង ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បាន លើកឡើងថា អាជ្ញាធរមិនអនុញ្ញាតឱ្យមាន ការសង់លំនៅដ្ឋាន នៅជាប់មាត់ទន្លេឡើយ ដែលបង្កឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ ដូច្នេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋ បញ្ឈប់ ការកសាងលំនៅដ្ឋាន នៅតាមបណ្ដោយមាត់ ទន្លេ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បាន លើកឡើងថា សម្ដេចតេជោ ហ៊ុន សែន និង លោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជា ពលរដ្ឋ ក្នុងគ្រាណាក៏ដោយនោះ ៕